ប្រកបការងារនៅបេះដូងនៃរាជធានីភ្នំពេញប្រទេសកម្ពុជា អនុញ្ញាតិឲ្យអ្នកទទួលបានការផ្ដល់ឲ្យពិសេសមួយ គឺអ្នកអាចចូលរួមប្រកួតបាល់ទាត់ Metfone C-League។ Premier League ប្រចាំប្រទេសកម្ពុជា គឺមិនសូវជាបានចុះកំណត់ត្រាត្រឹមត្រូវ ពីសហគមន៍បរទេសនោះទេ ដោយសារតែខ្វះខាតនៃការផ្សព្វផ្សាយអន្តរជាតិ និងអ្វីដែលត្រូវការសម្រាប់ Media។ ក្នុងចំណោម League ទាំង១៣នៅកម្ពុជា ភាគច្រើនគឺប្រកួតនៅក្នុងឬក្បែរទីក្រុងភ្នំពេញ។ ជាមួយនឹងឱកាសនេះហើយ ទើបសមាគមក្រុមបាលទាត់ បានធ្វើការស្វែងរកក្រុមក្នុងស្រុក និងក្លឹបដែលមានអនុភាពដើម្បីទទួលបានការអិភិវឌ្ឍន៍ Human Centered ដ៏រំភើបរីករាយមួយ។
(Click here for the English Translation of this case study)

ក្លឹបបាល់ទាត់អគ្គីសនីកម្ពុជា ពីក្រុមហ៊ុនភ្នាក់ងារផ្ដល់អគ្គីសនីកម្ពុជា មានរូបសញ្ញាបង្គោលភ្លើងពីរ ខាងលើរូបក្រឡាបាល់ទាត់។ បន្ទាត់ Logo ផ្នែកខាងក្រៅ គឺរក្សារតាមរចនាបទដើម និងមានពណ៌ខៀវជាមួយនឹងផ្ទៃខាងក្នុងពណ៌ស ដូចទៅនឹង Logo របស់ EDC ជាក់ស្ដែង។

EDC គឺជាក្រុមហ៊ុនរដ្ឋកាន់កាប់ ដែម្បីផ្ទុកនិងចែកចាយ ថាមពលអគ្គីសនីទូទាំងព្រះរាជាណាចក្រកម្ពុជា
ខណៈដែលនេះជាក្លឹបវ័យក្មេង បង្កើតកាលពីឆ្នាំ ២០១៥ ដូច្នេះការរក្សាទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង EDC គឺពិតជាសំខាន់។ ពេលដែលបង្កើត Brand អ្វីមួយ ជាចាំបាច់គឺត្រូវមានខ្លឹមសារច្បាស់លាស់របស់ Brand ព្រមទាំងបេសកម្មរបស់ Brand ដែលមានលក្ខណៈងាយស្រួល ឆ្ពោះទៅដល់សក្តានុពលនៃអ្នកគាំទ្រ។ កម្ពុជាមានវប្បធម៌សហគមន៍ជិតស្និទ្ធិខ្លាំង អាចធ្វើឲ្យរបរជំនួញជាច្រើនអាចផ្តោតសំខាន់ទៅលើ CSR (ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន)។ ជាមួយនឹង EDC ត្រូវបានគេស្គាល់ច្រើនតាមរយៈសេវាកម្មបម្រើអគ្គិសនីទូទាំងប្រទេស ពិសេសសម្រាប់សត្សវត្សថ្មីនេះ ដូច្នេះការកែច្នៃលក្ខណៈសម្គាល់ផ្សេងៗរបស់ Brand ពិតជាមានសារៈសំខាន់ ក្នុងការទទួលស្គាល់នូវមរតក និងឈ្មោះដែលមានរួចជាស្រេចផងដែរ។
វិធីសាស្រ្តនៃការរចនាសោភ័ណភាព
យើងចាប់ផ្ដើមដោយពុះច្រៀកឡូហ្គូ EDCFC ឥឡូវនេះហើយកត់សម្គាល់កន្លែងមានចំណុចពណ៌សំខាន់ៗ។ សម្រាប់គំនិតសម្រាប់ការរចនានេះគឺមានលក្ខណៈបែបខ្លាំងបន្តិច ប៉ុន្តែបង្គោលភ្លើងពណ៌ខ្មៅ គឺមើលទៅមិនសូវជាសមស្របសម្រាប់ ការរចនាមិនថាសម្រាប់ជាការព្រីនចេញ ឬជាលក្ខណៈឌីជីថល។ យើងចង់ឲ្យសារដែលបង្ហាញចេញពីឡូហ្កូនេះមើលទៅវាមានលក្ខណៈ ស្អាតច្បាស់ ដិតជាមុន ប៉ុន្តែមិនស្អេកស្កះពេក ដែលជានិច្ចកាលមានការប្រើប្រាស់ច្រើនសម្រាប់ស្ទូីលឡូហ្កូក្រុមកីឡាបាល់ទាត់អន្តរជាតិល្បីៗ។
បន្ទាប់មក យើងវិនិច្ឆ័យនូវប្រសិទ្ធិភាពនៃការដាក់រូបបាល់ទាត់នៅខាងក្នុង. ទោះជាយើងចង់លុបវាចេញទាំងស្រុងតែម្ដង ប៉ុន្តែវានៅមានគោលបំណងមួយជាក់លាក់ ដើម្បីបែងចែកភាពខុសគ្នារវាង EDC និង EDCFC ព្រោះដោយសារតែមានការប្រើប្រាស់ ពាក្យគន្លឹះស្រដៀងគ្នាពេក អាចប៉ះពាល់ឲ្យមានការភាន់ច្រឡំសម្រាប់ Brand ទាំងពីរ។ រូបភាពបាល់តូចមួយនេះ ធ្វើឲ្យ Brand របស់ EDCFC មើលទៅដូចជាក្រុមបាល់ទាត់ពិតប្រាកដជាជាង ក្រុមហ៊ុនអគ្គិសនី។
សម្រាប់ពណ៌ខៀវខ្ចីខាងក្នុងបាល់ គឺត្រូវបានប្រើប្រាស់ជាពណ៌របស់ម្ចាស់ក្លឹបផ្ទាល់ ដូច្នេះយើងចង់ស្វែងរកមធ្យោបាយមួយ អាចធ្វើឲ្យមានការចាប់អារម្មណ៍ ប៉ុន្តែរក្សាទុកនូវលក្ខណៈពិសេសនៃការរចនាទាំងស្រុង។
ជាចុងក្រោយ យើងស្វែងរកមធ្យោបាយផ្សេងៗគ្នា ដើម្បីដាក់បញ្ចូលនូវអក្សរខ្មែរ សម្រាប់ក្លឹប នេះក្នុងគោលបំណងបង្ហាញនូវអក្សរជាតិ ក៏ដូចជាផ្តល់នូវការរក្សាទុកអត្ថន័យនៃអក្សរឡាតាំងផងដែរ ‘EDCFC’ ឬ Electricitie du Cambodge Football Club ដើម្បីឲ្យទស្សនិកជនអន្តរជាតិអាចមើលយល់ផងដែរ។
ការសម្រេចចិត្តលើកទី១


ដិត ធម្មតា ហើយស្អាត សម្រាប់បង្គោលភ្លើងគឺមើលទៅមានលក្ខណៈសាមញ្ញបំផុត មើលទៅអាចចំណាំបាន ហើយក៏ងាយស្រួលក្នុងការព្រីនចេញផងដែរ។ បន្ទាប់មកយើងក៏សម្រេចចិត្តដកបាល់ចេញពីផ្នែកខាងក្រោយ ហើយជំនួសដោយផ្ទាំងសរទទេវិញ។
ដើម្បីឆ្លុះបញ្ចាំងនៃ ការប្រើពណ៌ខៀវនិងសរបស់ EDC យើងបានរក្សាទុកបង្គោលភ្លើងជាពណ៌ស ហើយយើងត្រូវរុំជុំវិញដោយ ផ្នែកខាងក្រោយពណ៌រាងងងឹតបន្តិច។ ដើម្បីបង្ហាញពីលក្ខណៈនៃ “ប្រធានបទអគ្គិសនី” យើងបានបង្កើតរូបរាងខាងក្រៅរាងបែបព្រីស ដោយមើលទៅក៏ស្រដៀងនឹងសញ្ញារន្ទះបន្តិចផងដែរ តំណាងឲ្យអគ្គិសនី រួមបញ្ចូលគ្នាជាមួយទ្រនាប់ដែលមានរាងដូចត្រីកោណ ឆ្លុះគ្នាដើម្បីបង្កើតនូវក្បាលព្រួញ។ ដំបូងយើងនឹងបង្ហាញវានៅក្នុងរូបសញ្ញារាងជារង្វង់ ដែលមានស្រាប់ដោយកំណត់ពណ៌នៃការរចនាទៅជាពណ៌ខៀវនិងពណ៌ស ជាមួយនឹងគ្រោងខាងក្រៅពណ៌រាងខ្មៅ។
ការអភិវឌ្ឍន៍លើកទីពីររបស់យើង គឺដើម្បីកំណត់នូវការបង្ហាញបែបប្លែកមួយ ដោយដាក់ឲ្យក្បាលសញ្ញាព្រួញចុះក្រោមតែឯង និងគ្មានស៊ុម ជាមួយនឹងក្រឡាពណ៌ខៀវខ្ចីមួយ ដាក់បញ្ចូលដើម្បីឆ្លុះបញ្ចាំងនៃពណ៌របស់ក្លឹប។ ការរចនានេះគឺ អមដោយអក្សរនៅខាងក្រោមឡូហ្កូ ប៉ុន្តែអាចដាក់ឲ្យនៅដាច់តែឯង ដែលមើលទៅនៅតែមានលក្ខណៈពិសេស តាមការរចនាផ្សេងៗគ្នា។
អនុសាសន៍ចុងក្រោយ
បន្ទាប់ដាក់បញ្ចូលគ្នានៃចំណុចពិសេសៗនៃការរចនាទាំងពីរបែប យើងបានបង្កើតបាននូវការរចនាពិសេសមួយដើម្បី ដាក់បង្ហាញទៅកាន់ EDCFC។


ខណៈដែលយើងបានគូសបញ្ជាក់ពីសក្ដានុពលនៃ “រូបរាងរន្ទះ” នៅខាងក្នុងអាចប្រើប្រាស់បានជាផ្ទាល់ខ្លួនដាច់ដោយឡែក ព្រំដែនរង្វង់ជុំវិញទាំងអស់គឺ មានលក្ខណៈបែបធម្មតា ដែលជាទូទៅប្រើសម្រាប់តំណាងឲ្យក្លឹបបាល់ទាត់។ យើងចង់បង្កើតការផ្លាស់ប្ដូរប្រកបដោយ ការចុះសម្រុងគ្នារវាងការរចនាឥឡូវនេះ នឹងការស្នើរបស់ពួកយើង ដូច្នេះហើយទើបអ្នកគាំទ្រអាចសម្របនិងគាំទ្រការផ្លាស់ប្ដូរភ្លាមៗ។
សម្រាប់ “ឡូហ្កូដាច់ដោយឡែក” យើងបានស្វែងយល់ពីពណ៌ចម្រុះ ដើម្បីជួយយើងក្នុងការកំណត់ការជ្រើសរើសល្អបំផុតមួយសម្រាប់ក្លឹប។


ការប្រៀបធៀបអាចមានប្រយោជន៍ ទោះបីជាក្លឹបទាំងឡាយមានគោលបំណងចង់លេចធ្លោ និងឈានទៅរកទិសដៅប្រកបដោយការច្នៃប្រឌិត វាអាចមានអ្នកឧស្សាហ៍ព្យាយាមទូទៅសម្រាប់ការរចនាឡូហ្កូក្រុមបាល់ទាត់។ ដោយដាក់បង្ហាញការរចនាសម្រាប់ការស្នើសុំនេះ ប្រៀបធៀបជាមួយនឹងស្លាកក្រុមល្បីលំដាប់ពិភពលោក យើងក៏អាចសន្នត់បានថា ស្លាករបស់ EDCFC ក៏ល្អមិនចាញ់ស្លាកឡូហ្កូក្រុមល្បីៗឈ្មោះរួចទៅហើយជាច្រើនក្រុមផងដែរ ដោយមិនមែនជាចម្លងដូចទាំងស្រុងពីក្រុមណាមួយ។
ជានិច្ចកាល ដើម្បីនាំយកនូវការរចនាថ្មីមួយឲ្យលេចរូបរាងឡើង យើងក៏បានសាកល្បងប្រើស្លាកសញ្ញាឡូហ្គូនេះនៅលើអាវយឺតឬវត្ថុផ្សេងៗសម្រាប់ក្លឹបផងដែរ។






One Comment
Comments are closed.